Monday, April 29, 2019

បេសកកម្មចុះផ្តល់ថ្នាំបង្ការ៖ កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាលកម្ពុជា ដើម្បីផ្តល់ថ្នាំបង្ការដល់កុមារគ្រប់រូប

To read this article in English, click here.

ដោយ សេង ច័ន្ទសិរីពេជ្រ

បុគ្គលិកសុខាភិបាលមូលដ្ឋាន កំពុងជិះកាណូតលឿន 
តាមដងទន្លេមេគង្គ ដើម្បីចុះផ្តល់ថ្នាំបង្ការ 
និងការថែទាំមុនពេលសម្រាល 
ដល់សហគមន៍ដាច់ស្រយាលមួយកន្លែង នៅភាគឦសាននៃប្រទេសកម្ពុជា 
© UNICEF Cambodia/2018/Antoine Raab

ទិវាសប្តាហ៍ពិភពលោកនៃការផ្តល់ថ្នាំបង្ការ ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ក្នុងសប្តាហ៍ចុងក្រោយ នៃខែ មេសា។ យុទ្ធនាការសុខភាពសាធារណៈ ដែលអនុវត្តទូទាំងសកលលោកនេះ មានគោលបំណងបង្កើនការយល់ដឹងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍ នៃការផ្តល់ថ្នាំបង្ការនិងធានាឲ្យមនុស្សគ្រប់រូបទទួលបានការការពារពីជំងឺដែលអាចការពារបានដោយថ្នាំបង្ការ។ យូនីសេហ្វកម្ពុជា ធ្វើដំណើរជាមួយនឹងលោក វ៉ន វណ្ណៈ ដែលជាបុគ្គលិកសុខាភិបាលម្នាក់ ដើម្បីមើលឃើញផ្ទាល់ភ្នែកពីការចុះបេសកកម្មផ្តល់ថ្នាំបង្ការដល់កុមារ នៅប៉ែកឦសាននៃប្រទេសកម្ពុជា។