ដោយ អ៊ុន សំអឿន និង Arnaud Laillou
![]() |
លោក វណ្ណៈ និងកូនប្រុសរបស់គាត់កំពុងកាន់កញ្ចប់អំបិលថ្មី
បន្ទាប់ពីការធ្វើតេស្ត៍លើការផលិតអំបិលប្រចាំថ្ងៃរបស់ខ្លួនរួចមក ©UNICEF Cambodia/Laillou |
ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ខែកក្តដា ឆ្នាំ២០១៧ – ផលវិបាកនៃអាហារកង្វះសារធាតុអ៊ីយ៉ូដក្នុងចំណីអាហារ ត្រូវបានគេដឹងច្បាស់ជាទូទៅនៅក្នុងប្រទេសកម្ពុជា។ ការទទួលយកជាតិអ៊ីយ៉ូដ គ្រប់គ្រាន់ក្នុងកំឡុងពេលមានផ្ទៃពោះ ពេលបំបៅដោះកូន និងពេលកុមារនៅវ័យតូច គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍខួរក្បាលដ៏ល្អបំផុតសម្រាប់ទារកក្នុងផ្ទៃ និងសម្រាប់កុមារអាយុពី៦ខែដល់ ២ឆ្នាំ។