To read this post in English, please click here.
យើងបានជួបពិភាក្សាជាមួយប្អូនស្រី ឡាយ រតនា ដែលកាលពីឆ្នាំ២០០២ និងឆ្នាំ២០០៧ បានធ្វើជាតំណាង កុមារកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិសេសមួយឈ្មោះថា “ពិភពលោកល្អសម្រាប់កុមារ” នៅក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយក។

![]() |
ឆ្នាំ២០០៧៖ ឡាយ រតនា (អង្គុយកណ្តាល ពាក់អាវកាក់) នៅក្នុងវគ្គពិភាក្សា
ជាក្រុមនៅទីស្នាក់ការ
កណ្តាលនៃអង្គការយូនីសេហ្វ ជាមួយតំណាងកុមារ
ដទៃទៀតនៅក្នុងកិច្ចប្រជុំ “ពិភពលោកល្អសម្រាប់កុមារ +៥
រូបថតដោយ ឡាយ រតនា
|
១.
តើប្អូនអាចណែនាំខ្លួនឲ្យយើងស្គាល់បានទេ?
ខ្ញុំឈ្មោះ
ទ្បាយ រតនា មានអាយុ២៦ឆ្នាំ។ ខ្ញុំរស់នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែខ្ញុំមានស្រុកកំណើតនៅខេត្ត
តាកែវ។
កាលពីខ្ញុំនៅវ័យជំទង់
ខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំក្លឹបកុមារនៅខេត្តតាកែវ។ ខ្ញុំបានបន្តការសិក្សាថ្នាក់មធ្យមសិក្សាក្នុងក្រុងភ្នំពេញ
និងបានចាប់ផ្តើមស្ម័គ្រចិត្តជាអ្នកដឹកនាំក្រុមទ្រគាំទ្រកុមារនៅក្នុងអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះថា
អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ
(NGO CRC)។
ក្រោយពីបាន បញ្ចប់ថ្នាក់មធ្យមសិក្សា ខ្ញុំបានទទួលអាហារូបករណ៍ទៅសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ
នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។