Friday, April 1, 2016

ឥទ្ធិពលខ្លាំងចាប់ផ្តើមពីការធ្វើបន្តិចបន្តួច


ដោយ៖ ហេង សូរីតា

To read this post in English, please click here.


នៅពេលនិយាយពីរឿងសង្រ្គោះពិភពលោកវាជាការប្រសើរបំផុត ដែលយើងត្រូវចាប់ផ្តើមពីរឿងរ៉ាវតូចៗ

ដូចជារឿងកំប៉ិកកំប៉ុក
ពីព្រោះ កាលណាយើងគិតពីរឿងធំៗ វាអាចបង្កឲ្យយើងមានភាពស្មុគស្មាញច្រើនលើសលុប ហាក់ដូចជាមិនអាចឈានទៅរកដំណោះស្រាយអ្វីបានឡើយដូច្នេះវាហួសពីការគ្រប់គ្រងរបស់យើង។ វាហាក់ដូចជាយើងប៉ុនប៉ងសុំចុះចាញ់មុនទៅហើយ។ និយាយរួម តើយើងអាចសង្ឃឹមថានឹងសម្រេចបានភាពរីកចម្រើន​​របៀបណា នៅលើការងារដ៏ធំធេងបែបនេះ?

ជាតួយ៉ាង នៅពេលដែលខ្ញុំកំពុងគិតអំពីប្រព័ន្ធអប់រំរដ្ឋ ក្នុងប្រទេសកម្ពុជារបស់ខ្ញុំ ខ្ញុំក៏មានគំនិតអស់សង្ឃឹមទៅហើយ។ ខ្ញុំមិនអាចបំបាត់អំពើពុករលួយ មិនអាចជួយឲ្យសេដ្ឋកិច្ចមានកំណើនបានឡើយ។ ខ្ញុំមិនមានតួនាទីក្នុងការជ្រើសរើសគ្រូបង្រៀន មិនអាចតម្លើងប្រាក់ខែ គ្រូបង្រៀនបាននោះទេ។ ជាការពិតណាស់ ខ្ញុំអាចលើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងបុព្វហេតុសប្បុរសធម៌បាន។ ប៉ុន្តែ តើខ្ញុំពិត​​ជាបានធ្វើឲ្យមានការរីកចម្រើនតិចតួច ឬបានត្រឹមតែដោះស្រាយបញ្ហាសើរៗ?​

ខ្ញុំគិតថា មន្ទិលសសង្ស័យនេះកើតមាន ដោយសារយើងគ្មានភាពអត់ធ្មត់គ្រប់គ្រាន់លើការងារដែលយើងកំពុងធ្វើ ។ យើងចង់ឃើញលទ្ធផលភ្លាមៗ គឺលទ្ធផលជាគំហុកធំៗ។ ប៉ុន្តែនៅពេលដែលយើងដឹងថា ឥទ្ធិពលរបស់យើងបានត្រឹមតែជាបំណែកតូចៗក្នុងខ្យល់លើសមុទ្រខ្សាច់នៃបញ្ហា យើងគិតថា យើងមិនដឹងបន្តធ្វើទៀតដើម្បីអ្វី ។  

គំនិតដែលពោរពេញដោយការទាក់ទាញ  Kaizen អាចជួយផ្តល់នូវចម្លីយខ្លះលើបញ្ហានេះ។ ខ្ញុំបានរៀនពីគំនិតនេះកាលពីប៉ុន្មានសប្តាហ៍មុន តាមរយៈអត្ថបទមួយដែលមិត្តភក្តិខ្ញុំបានចែករំលែក ។ ពីដំបូង វាគ្រាន់តែជាគំនិតអាជីវកម្មមួយ មានភាពបត់បែនបានយ៉ាងស្រួលសម្របតាម វិស័យ ឬផ្នែកផ្សេងៗទៀតនៃជីវិត។

ជាគោលការណ៍ គំនិតនេះ កែប្រែការយកចិត្តទុកដាក់របស់លោកអ្នក ទៅជាការកសាងការកែលម្អបន្តិចម្តងៗ។ វាហាក់បីដូចជាការធ្វើដំណើរឡើងកាំជណ្តើរដ៏វែងមួយ ដែលលោកអ្នកគ្រាន់តែផ្តោតលើជើងរបស់លោកអ្នកប៉ុណ្ណោះ - ដោយគ្រាន់តែគិតថា លោកអ្នកត្រូវចាប់យកជំហានបន្ទាប់ប៉ុណ្ណោះ។ ហើយខ្ញុំគិតថាវាឈានចូលទៅកាន់របៀបដែលធ្វើឲ្យយើងមានប្រយោជន៍។ យើងចូលចិត្តការងារតូចតាច តែអាចសម្រេចបាន។ យើងចូលចិត្តមានអារម្មណ៍ថា យើងមានការរីកចម្រើន។ ជំនួសឲ្យការជាប់គាំងក្នុងដំណើរផ្លូវដ៏វែងឆ្ងាយ គំនិតនេះអាចឲ្យយើងចាប់ផ្តើមដំណើររបស់យើងឆ្ពោះទៅដល់កំពូលបាន។

ខ្ញុំសូមលើកយករបៀបហាត់ប្រាណរបស់ខ្ញុំជាឧទាហរណ៍។ ពីមុនការហាត់ប្រាណរបស់ខ្ញុំដោយ ធាក់កង់នៅមួយកន្លែង គឺមិន ទៀងទាត់ឡើយ។ ថ្មីៗនេះ ខ្ញុំបានចាប់ផ្តើមអនុវត្តតាមវិធីសាស្រ្តKaizen ខ្ញុំហាត់បានជាប់លាប់ជាងមុន។ ជារៀងរាល់ថ្ងៃខ្ញុំបន្ថែម ១០ កាឡូរី ជាប្រចាំ ទៅនឹងអ្វីដែលខ្ញុំបានសម្រេចពីថ្ងៃមុន។ រហូតដល់ ២០០ កាឡូរី វាហាក់បីដូចជាគ្មាន បញ្ហាអ្វីទៀតទេ។ ឬសូម្បីតែ ៣០០កាឡូរី ក៏អាចទៅរួច ដែរ។ ខ្ញុំដឹងថាជាបណ្តើរៗ ខ្ញុំអាចសម្រេចគោលដៅនេះ។ គ្រាន់តែបន្ថែម ១០ កាឡូរីថ្ងៃនេះ និងថ្ងៃបន្ទាប់ប៉ុណ្ណោះ។

តើគំនិតរបៀបនេះ មានពាក់ព័ន្ធអ្វី ទៅនឹងការសង្រ្គោះពិភពលោកយើងនេះ?
មែនហើយ..! បើសម្រាប់មនុស្សម្នាក់ គេផ្តោតលើអ្វីដែលគេអាចធ្វើបាន បើទោះជារបស់តូចតាចក្តី អាចធ្វើឲ្យយើងធ្វើអ្វីមួយ ជាជាងមិនធ្វើអ្វីសោះសម្រាប់លោកនេះ។ ហើយដោយការធ្វើកិច្ចការអ្វីមួយ យើងអាចមានឱកាសជំរុញទឹកចិត្តអ្នកផ្សេងឲ្យធ្វើដូចយើងដែរ។ ការដែលធ្វើរបៀបនេះ ក្រោយមកអាចនាំឲ្យយើងមានលទ្ធភាពក្នុងការបង្កើតកម្លាំងរួមដ៏ខ្លាំងក្លាមួយ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរជាគំហុកដ៏ធំ។ ចំណុចដែលសំខាន់គឺត្រូវធ្វើកុំឈប់ បន្តិចម្តងៗ។

ដូច្នេះ សម្រាប់ឆ្នាំ២០១៦ ហេតុអ្វីមិនកំណត់វាឲ្យក្លាយជាគោលដៅរបស់យើង ក្នុងការបំពេញកិច្ចការអ្វីមួយឲ្យបានញឹកញាប់ សម្រាប់សហគមន៍របស់យើង  ការងារតូចៗតាមករណីជាក់ស្តែង?

វាអាចជាការជិះកង់ទៅធ្វើការ ឬជិះរថយន្តក្រុង ជំនួសឲ្យការប្រើប្រាស់ម៉ូតូ ឬរថយន្តផ្ទាល់ខ្លួន ។ វាអាចជាការរើសសំរាមយកទៅដាក់ក្នុងធុង ពេលលោកអ្នកឃើញសំរាម។ វាអាចជាការណែនាំក្រុមគ្រួសារ និងមិត្តភក្តិរបស់លោកអ្នកឲ្យឈប់ប្រើប្រាស់ថង់ផ្លាស្ទិចវេចខ្ចប់។ វាអាចជាការបង្ហាញអ្នកសុំទានឲ្យចេះលេងឧបករណ៍តន្រ្តី ឬរបៀបគូររូប។ វាអាចជាការផ្ញើកាតទៅកាន់អ្នកដែលយើងមិនស្គាល់ ដូចជាអ្នកនៅ Humans of New York បានធ្វើ និង ធ្វើឲ្យពួកគេ មានភាពសប្បាយរីករាយក្នុងផ្លូវវិជ្ជមាន...​(នេះគ្រាន់តែជាភស្តុតាងបង្ហាញពីការផ្លាស់ប្តូរធំៗ ដែលធ្វើឡើងដោយ​​សកម្មភាព​​តូចតាច...ប៉ុណ្ណោះ)
ប្រហែលជាយើងអាចធ្វើនូវរឿងរ៉ាវជាច្រើន បើសិនជាយើងមានការលះបង់ ប្តេជ្ញាចិត្តទៅនឹងរឿងរ៉ាវនោះ។ ជាការពិតណាស់ យើងនឹងអាចមានថ្ងៃណាមួយដែលយើងមានរវល់នឹងទំនួលខុសត្រូវរបស់យើង ហើយក៏​​មានថ្ងៃដែលយើងគ្រប់គ្នាចង់បាន ពេលសម្រាប់ខ្លួនឯង។ យើងអាចឈប់បាន ប៉ុន្តែប្រការដែលសំខាន់បំផុតគឺបន្ទាប់ពីយើងឈប់សម្រាក យើងត្រូវធ្វើដំណើរឡើងកាំជណ្តើរទាំងនេះបន្តទៀត។ ត្រៀមខ្លួនជាស្រេច ដើម្បីជំហានបន្ទាប់។

ខ្ញុំរីករាយនឹងធ្វើដូច្នេះ ចុះអ្នកវិញ?

1 comment: