Friday, March 18, 2016

ការរៀនសូត្រតាំងពីកុមារភាព ធ្វើឲ្យមានភាពខុសប្លែកដល់កុមារជនជាតិដើមភាគតិច

ដោយ ស៊េម វ៉លល័រ


កុមារក្នុងថ្នាក់រៀននៅសាលាមត្តេយ្យសហគមន៍មួយក្នុងខេត្តរតនគិរី
© UNICEF Cambodia/2015/Charles Fox
To read this post in English, please click here.

អ្វីៗទាំងអស់មានភាពស្ងប់ស្ងាត់ នៅក្នុងបរិវេណសាលាមត្តេយ្យសហគមន៍មួយក្នុងភូមិល្អក់ ខេត្តរតនគិរី។ មេមាន់មួយក្បាលចឹកចំណីនៅលើផ្លូវដី ស្របពេលដែលកូនទាំងប្រាំពីររបស់វា តាមជាប់ប្រកិតពី​ក្រោយ។ ជ្រូកមួយចំនួន ឈ្មូសដីរកចំណីនៅតាមគុម្ពឈើ នេះជាទិដ្ឋភាពទីជនបទក្នុងខេត្តរតនគិរី ដែលជា​ខេត្ត​ចុង​កាត់ម៉ាត់ញកមួយនៅភាគឦសាននៃប្រទេសកម្ពុជា។ គ្រួសារជាច្រើននៅទីនេះ ពឹងផ្អែកលើការដាំដំណាំ ហើយជារឿងធម្មតាទេ ដែលកូនៗជួយឪពុកម្តាយនៅតាមចំការ ហើយជួនកាលមិនអាចឲ្យពួកគេទៅរៀនបានផង។ ប៉ុន្តែនៅថ្ងៃនេះ ថ្នាក់រៀនរបស់អ្នកគ្រូមត្តេយ្យឈ្មោះ ជ័យ នីតា ពោរពេញដោយកុមារដែលស្រឡាញ់ការសិក្សា។

វ័យកុមារ គឺជាអំឡុងពេលសំខាន់បំផុតសម្រាប់ការអភិវឌ្ឍរបស់កុមារ។ ហេតុនេះហើយសាលា មត្តេយ្យ​​មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ឲ្យកុមារនូវឱកាសសម្រាប់រៀនសូត្រ និងការអភិវឌ្ឍនៅក្នុងបណ្តា​ឆ្នាំដំបូៗរបស់ពួកគេ។ ការចូលរៀនសាលាមេត្តេយ្យ ក៏មានន័យផងដែរថា កុមារទំនងជានឹងចាប់ផ្តើម​រៀន​នៅ​សាលាបឋមសិក្សា នៅក្នុងវ័យសមស្រប និងរៀនសូត្របានពូកែនៅពេលរៀននៅទីនោះ។ នីតា អាយុ ២១ឆ្នាំ បានឃើញដោយផ្ទាល់ភ្នែកនូវភាពខុសគ្នាដែលកើតចេញពីការសិក្សាតាំងពីកុមារភាព ទាំងសម្រាប់ សិស្សរបស់នាង និងគ្រួសាររបស់នាង។

ក្មួយប្រុសខ្ញុំចូលរៀនថ្នាក់ទីមួយតែម្តង ហើយគាត់រៀនត្រួតថ្នាក់អស់រយៈពេលបីឆ្នាំ។ ប៉ុន្តែប្អូនប្រុស​និងប្អូនស្រីរបស់ខ្ញុំ បានចូលរៀននៅសាលាមត្តេយ្យ ហើយពួកគេមិនរៀនត្រួតថ្នាក់ឡើយ។

នេះក៏ជាសាលាមត្តេយ្យ ពហុភាសា” ផងដែរ។ នៅតំបន់នេះ ប្រជាជនភាគច្រើនគឺជាជនជាតិដើម​ ​គ្រឹង។ ដូច្នេះ សិស្សទាំងអស់របស់នីតា និយាយភាសាគ្រឹងនៅផ្ទះ ដោយមិននិយាយខ្មែរ ដែលជាភាសាជាតិឡើយ។


អ្នកគ្រូសាលាមត្តេយ្យ ជ័យ នីតា កំពុងសរសេរលើក្តារខៀន
© UNICEF Cambodia/2015/Charles Fox

ការអប់រំពហុភាសា អាចឲ្យសិស្សមកពីសហគមន៍ជនជាតិដើមភាគតិច ចាប់ផ្តើមចូលរៀនជា​ភាសា​កំណើត​របស់ខ្លួន ទន្ទឹមនឹងការបញ្ចូលភាសាខ្មែរបណ្តើរៗផងដែរ។ នៅពេលសិស្សរបស់នីតា ឈានចូល​ថ្នាក់​បឋមសិក្សា ពួកគេនឹងបន្តការសិក្សាជាភាសារបស់ពួកគេរយៈពេលពីរឬបីឆ្នាំ រហូតដល់ពួកគេអាចរៀនជាភាសាខ្មែរទាំងស្រុង។

នៅពេលចេញលេង នីតាពន្យល់ ពីភាពខុសគ្នានៅក្នុងការ​សិក្សាកាលពី នាងនៅក្នុងកុមារភាព ធៀបនឹងជំនាន់កូនស្រីអាយុបីឆ្នាំរបស់នាង ដែល​ជាសិស្សម្នាក់នៅក្នុងថ្នាក់នេះផងដែរ។កាលពីខ្ញុំនៅក្មេង នៅទីនេះគ្មាន​សាលាមត្តេយ្យទេ សាលាបឋមសិក្សា​របស់​យើង​គ្មាន​បន្ទប់រៀនទេ យើង​អង្គុយរៀននៅក្រោមម្លប់ឈើ។


 ជ័យ នីតា កំពុងបង្រៀនក្នុងថ្នាក់
© UNICEF Cambodia/2015/Charles Fox

នៅពេលមកដល់សាលាជាលើកដំបូង កុមារីនីតាមិនអាចនិយាយភាសាខ្មែរឡើយ និងពិបាកយល់ពីអ្វីដែលគ្រូនាងពន្យល់។ កាលខ្ញុំនៅពីក្មេង ខ្ញុំចំណាយរយៈពេលពីរឆ្នាំនៅថ្នាក់ទី១ និងពីរឆ្នាំនៅថ្នាក់ទី ២។ នៅថ្នាក់ទី១ និងទី ខ្ញុំមិនអាចយល់អ្វីទាំងអស់! ទើបតែនៅថ្នាក់ទី៣ ខ្ញុំចាប់ផ្តើមយល់បានបន្តិចបន្តួច។” នីតារីករាយណាស់ ដែលកូនស្រីរបស់នាង ពុំចាំបាច់ឆ្លងកាត់ការលំបាកដូចនាង។ 

ឥឡូវនេះ ប្រសើរជាងមុន! ងាយស្រួលជាងមុន ​  យើងអាចជួយក្មេងៗឲ្យយល់ជាភាសាកំណើតរបស់ពួកគេ និងភាសាខ្មែរ។


គ្រុន ចន្ទ្រា ជនបង្គោលឃុំសម្រាប់កិច្ចការស្រ្តី និងកុមារ លើកទឹកចិត្តដល់អាណាព្យាបាល
ឲ្យបញ្ជូនកូនៗរបស់ខ្លួនទៅសាលា
មត្តេយ្យហគមន៍
© UNICEF Cambodia/2015/Charles Fox

ការងាររបស់នីតាជាគ្រូបង្រៀន បានទទួលការគាំទ្រពីសមាជិកសហគមន៍ដែលស្រឡាញ់ការសិក្សា ដែលដើរតួសំខាន់នៅក្នុងការធ្វើឲ្យប្រាកដថា កុមារទៅសាលារៀន ដើម្បីទទួលការអប់រំតាំងពីនៅតូច។

គ្រុន ចន្រ្ទា ជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទាំងនោះ។ គាត់ជជែកជាមួយឪពុកម្តាយក្មេងៗក្នុងភូមិ និងលើកទឹកចិត្តពួកគេឲ្យបញ្ជូនកូនៗទៅសាលាមត្តេយ្យ។ ជាជនបង្គោលឃុំ សម្រាប់កិច្ចការស្រ្តីនិងកុមារ គាត់ពន្យល់ពីសារៈសំខាន់នៃការអប់រំតាំងពីកុមារភាព ដល់អាណាព្យាបាលនៅក្នុងការប្រជុំសហគមន៍ និងការទៅជួបដល់ផ្ទះ។

គ្រូប្រាប់ខ្ញុំអំពីក្មេងៗដែលមិនមករៀន។ ខ្ញុំពន្យល់ឪពុកម្តាយក្មេងៗទាំងនោះអំពីសារៈសំខាន់នៃការអប់រំ។ កាលពីមុន ឪពុកម្តាយមិនបានយកចិត្តទុកដាក់ច្រើនពីសារៈសំខាន់ក្នុងការបញ្ជូនកូនរបស់ខ្លួនទៅរៀនឡើយ។ ពួកគេគិតថា ការទៅស្រែ ចំការ មានសារៈសំខាន់ជាង ដូច្នេះក៏យកកូនៗទៅជាមួយ។ ឥឡូវនេះ ខ្ញុំបានឃើញពីការកែប្រែអាកប្បកិរិយាទាំងនេះ


No comments:

Post a Comment